PROSUR INSURANCE PLC

គ្រោះថ្នាក់បុគ្គល

  1. /
  2. ផលិតផល
  3. /
  4. គ្រោះថ្នាក់បុគ្គល

លក្ខណៈពិសេសនៃផលិតផល

គ្រោះថ្នាក់បុគ្គល

មិនថានៅផ្ទះឬការិយាល័យ និងកន្លែងផ្សេងៗឡើយគ្រោះថ្នាក់អាចកើតមានគ្រប់ពេល និងគ្រប់ទីកន្លែង។ ធានារ៉ាប់រងគ្រោះថ្នាក់បុគ្គលរបស់ប្រូសួរ ផ្តល់ការការពារទៅលើហានិភ័យទាំងឡាយដែលបានកើតឡើងចំពោះអ្នក។

សម្រាប់អត្ថប្រយោជន៍ យើងនឹងផ្តល់សំណងផ្នែកហិរញ្ញវត្ថុក្នុងករណីរងរបួសដោយចៃដន្យ ពិការភាពដោយចៃដន្យ ការចំណាយព្យាបាលលើគ្រោះថ្នាក់ចៃដន្យ និងគ្រោះថ្នាក់រហូតស្លាប់។

– ក្នុងកំឡុងពេលបំពេញការងារ(បូករួមទាំងការបំពេញបេសកកម្ម) នៅក្នុងប្រទេសកម្ពុជា
– ២៤ ម៉ោងនៅក្នុងប្រទេសកម្ពុជា
– ២៤ ម៉ោងទូទាំងពិភពលោក។

ធានារ៉ាប់រងលើគ្រោះថ្នាក់បុគ្គល បានផ្តល់កញ្ចប់អត្ថប្រយោជន៍ដូចខាងក្រោម៖
1. បាត់បង់អាយុជីវិតដោយសារគ្រោះថ្នាក់ចៃដន្យ
2. ពិការភាពទាំងស្រុង ឬជាអចិន្រ្តៃយ៍ដោយសារគ្រោះថ្នាក់ចៃដន្យ
3. ការចំណាយទៅលើការព្យាបាលដោយសារគ្រោះថ្នាក់ចៃដន្យ
4. ប្រាក់វិភាជន៍ចូលរួមបុណ្យសព

ប្រូសួរមានបណ្តាមន្ទីរពេទ្យ និងគ្លីនិកជាដៃគូជាង ៥០ នៅក្នុងប្រទេសកម្ពុជាសម្រាប់បំពេញតម្រូវការរបស់អតិថិជនក្នុងករណីមានគ្រោះថ្នាក់កើតឡើង។