PROSUR INSURANCE PLC

ទិវាធានារ៉ាប់រងកម្ពុជា

នៅព្រឹកថ្ងៃចន្ទ ១២រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ និយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក.) និងសមាគមធានារ៉ាប់រងកម្ពុជា បានរៀបចំ “ទិវាធានារ៉ាប់រង ២០២២” នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) ហើយប្រូសួរ អុិនសួរេន ម.ក ក៏មានកិត្តិយសដែលបានចូលរួមចំនែកក្នុងទិវាធានារ៉ាប់រងកម្ពុជានេះផងដែរ។