ធានារ៉ាប់រងលើចោរកម្ម
- /
- ផលិតផល
- /
- ធានារ៉ាប់រងលើចោរកម្ម
លក្ខណៈពិសេសនៃផលិតផល
ធានារ៉ាប់រងរូបិយបណ្ណ
គឺការផ្តល់ជូនសំណង ប្រសិនបើទ្រព្យសម្បត្តិរបស់លោកអ្នកទទួលរកការខូចខាត ឬបាត់បង់ដោយសារអំពើចោរកម្មតាមរយៈការលបចូល-ចេញ នៅក្នុងបរិវេណអគារដោយប្រើកម្លាំង និងដោយហិង្សា ឬមានចេតនាប្រព្រឹត្តដោយបុគ្គលណាម្នាក់ ឬបុគ្គលទាំងឡាយណា(ក្រៅពីនយោជិតរបស់អ្នកត្រូវបានធានារ៉ាប់រង)។
បណ្ណសន្យារ៉ាប់រងផ្តល់ការធានារ៉ាប់រងលើ៖
ក) ការបាត់បង់នៃផ្នែកណាមួយនៃទ្រព្យសម្បត្តិរបស់លោកអ្នក នៅក្នុងបរិវេណធានារ៉ាប់រង៖
i.បណ្តាលមកពីចោរកម្មដោយប្រើកម្លាំង និងអំពើហិង្សា ចូលទៅក្នុង ឬចេញមកពីបរិវេណធានារ៉ាប់រង ប្រព្រឹត្តដោយបុគ្គលណាម្នាក់ (ក្រៅពីនិយោជិតរបស់អ្នកត្រូវបានធានារ៉ាប់រង)។
ii.បង្កឡើងដោយអំពើប្លន់ប្រដាប់អាវុធ ឬអំពើប្លន់ដោយហិង្សា
ខ) ការខូចខាតទ្រព្យសម្បត្តិត្រូវបានធានា ឬនៅក្នុងបរិវេណធានារ៉ាប់រងរបស់លោកអ្នក ដែលបណ្តាលមកពីចោរកម្ម ឬការប៉ុនប៉ងណាមួយ រហូតដល់ ៥% នៃចំនួនទឹកប្រាក់ធានាសរុប ឬ១,០០០ ដុល្លារអាមេរិក ឬុមួយណាទាបជាង។