ក្រុមហ៊ុនធានារ៉ាប់រងរបស់កម្ពុជា ដែលមានមូលដ្ឋាននៅរាជធានីភ្នំពេញមានបំណងក្លាយជាក្រុមហ៊ុនធានារ៉ាប់រងឈានមុខគេនៅលើវិស័យធានារ៉ាប់រង តាមរយៈភាពជាដៃគូប្រកបដោយភាពច្នៃប្រឌិត និងឆ្លើយតបដោយផ្តល់ជូននូវផលិតផល សេវាកម្មប្រកបដោយគុណភាព វិជ្ជាជីវៈ និងភាពជឿជាក់។
ដៃគូធានារ៉ាប់រងដែលគួរឱ្យទុកចិត្តបំផុតរបស់អ្នក
ជាមួយ ប្រូសួរ យើងជឿជាក់លើគុណតម្លៃនៃសុវត្ថិភាពផ្លូវចិត្ត។
យើងជាក្រុមហ៊ុនធានារ៉ាប់រងទូទៅក្នុងស្រុកមួយក្នុងប្រទេសកម្ពុជា ដែលផ្តល់ការការពារសុខភាព ជីវិតទ្រព្យសម្បត្តិ និងអ្វីៗដែលសំខាន់បំផុតសម្រាប់អ្នក។
បេសកកម្ម
យើងតាំងចិត្តរួមគ្នាក្នុងការផ្តល់សេវាធានារ៉ាប់រងដែលមានភាពងាយស្រួល លឿន បត់បែន ទំនុកចិត្ត និងរក្សានូវតម្លាភាពបំផុតជូនអតិថិជនរបស់យើង។
ចូលរួមចំណែកកាត់បន្ថយការចំណាយខ្ពស់ បង្ការនូវហានិភ័យព្រមទាំងជួយទ្រទ្រង់ស្ថិរភាពហិរញ្ញវត្ថុឲ្យមានភាពប្រសើរឡើងទាំងអស់គ្នា។
ចក្ខុវិស័យ
ជាក្រុមហ៊ុនធានារ៉ាប់រងដែលឈានមុខគេក្នុងភាពជាដៃគូតាមរយៈការបម្រើសេវាកម្មដោយគុណភាព ក្រមសីលធម៌វិជ្ជាជីវៈ និងមានទំនុកចិត្តខ្ពស់។
តម្លៃស្នូល
តម្លៃស្នូលរបស់យើង គឺជាផ្នែកសំខាន់បំផុត នៃទស្សនវិស័យ បេសកកម្ម ផលិតផល និងសេវាកម្មរបស់យើង។ ក្រុមហ៊ុនធានារ៉ាប់រង ប្រូសួរ ដែលមានសមាជិកក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង និងនិយោជិតទាំងអស់ បានបេ្តជ្ញាថានឹងប្រកាន់ខ្ជាប់នូវគុណតម្លៃរបស់ខ្លួន ដែលបានបង្កើតជាពាក្យ S-E-C-U-R-E ក្នុងការបំពេញកាតព្វកិច្ចតាមតួនាទី បម្រើ និងផ្តល់សេវាកម្មស្របតាមពាក្យស្លោករបស់យើងសុវត្ថិភាពជាអាទិភាព។
ភាពពេញចិត្តរបស់អតិថិជន
អតិថិជនគឺជាកម្លាំងចលករនៃអាជីវកម្មរបស់យើង និងជាដៃគូដ៏សំខាន់បំផុត ។ យើងខិតខំផ្តល់សេវាកម្មប្រកបដោយគុណភាពដល់អតិថិជនរបស់យើង និងធ្វើឱ្យអតិថិជនទទួលបានបទពិសោធន៍មួយដែលប្រសើរជាងការរំពឹងទុករបស់ពួកគេ។
ប្រសិទ្ធភាព
យើងខិតខំប្រឹងប្រែងធ្វើការងាររួមគ្នាដើម្បីផ្តល់នូវផលិតផល និងសេវាកម្ម ដែលមានភាពងាយស្រួលរហ័សទាន់ចិត្ត និងបត់បែន។ តាមរយៈការខិតខំពង្រឹងប្រតិបត្តិការ និងសកម្មភាពទាំងអស់ឱ្យមានភាពប្រសើរឡើង ទាំងគុណភាព និងបរិមាណ។
ការប្ដេជ្ញាចិត្ត
យើងខិតខំអនុវត្តឱ្យបានល្អបំផុតតាមដែលអាចធ្វើទៅបាន។ អតិថិជនគឺជាដៃគូ សហការសំខាន់បំផុត ដើម្បីសម្រេចបាននូវគោលដៅរបស់យើង។ ទន្ទឹមនឹងនេះ យើងតែងតែខិតខំពង្រឹង សេវាកម្ម និងបុគ្គលិក តាមរយៈការលើកកម្ពស់ អាកប្បកិរិយា ចំណេះ និងជំនាញ ដើម្បីទទួលបាននូវឧត្តមភាព។
គុណប្រយោជន៍
យើងប្តេជ្ញាចំពោះចក្ខុវិស័យរបស់យើង ដើម្បីក្លាយជាក្រុមហ៊ុនធានារ៉ាប់រងឈានមុខគេ ដោយផ្តល់នូវផលិតផល និងសេវាកម្មប្រកបដោយភាពច្នៃប្រឌិត ដូចជាការឆ្លើយតប និងការទូទាត់សំណងរហ័ស ដើម្បីធានាបាននូវភាពវិជ្ជមានជូនដល់អតិថិជនរបស់យើងជារៀងរហូត។ យើងតែងតែប្រកាន់ខ្ជាប់នូវការលើកស្ទួយវប្បធម៌ជាពិសេសការធ្វើការជាក្រុម និងការសហការគ្នា។
មានទំនុកចិត្ត
យើងអាចសម្រេចបាននូវអ្វីដែលយើងបានសន្យា នៅពេលដែលយើងយកចិត្តទុកដាក់ខ្ពស់ក្នុងការទំនាក់ទំនង ហើយយើងជឿជាក់ថាស្ថិរភាពគឺជាផ្លូវឆ្ពោះទៅកាន់ការកសាងទំនុកចិត្ត។
សន្សំសំចៃ
យើងយកចិត្តទុកដាក់ស្វែងយល់ និងឆ្លើយតបចំពោះតម្រូវការរបស់អតិថិជន ដោយការណែនាំអំពីសេវាកម្មធានារ៉ាប់រងដែលល្អបំផុត តាមរយៈការផ្តល់ជូននូវផលិតផលដែលមានតំលៃសមរម្យ អាចបត់បែនបាន និងស្របតាមតម្រូវការរបស់អតិថិជន។