ធានារ៉ាប់រងភារៈទទួលខុសត្រូវជាសាធារណៈ
- /
- ផលិតផល
- /
- ធានារ៉ាប់រងភារៈទទួលខុសត្រូវជាសាធារណៈ
លក្ខណៈពិសេសនៃផលិតផល
ធានារ៉ាប់រងភារៈទទួលខុសត្រូវជាសាធារណៈ
ផលិតផលធានារ៉ាប់រងនេះ ធានាលើការទទួលខុសត្រូវដែលតម្រូវដោយច្បាប់ ដោយធ្វើការផ្តល់សំណងដល់ភាគីតតិយជនដែលទទួលរងរបួសដោយចៃដន្យលើរូបរាងកាយ ឬបាត់បង់ជីវិត ឬខូចខាតទ្រព្យសម្បត្តិដែលបណ្តាលមកពីការធ្វេសប្រហែសនៃប្រតិបត្តិការអាជីវកម្មរបស់លោកអ្នក។ ប្រសិនបើលោកអ្នកជាម្ចាស់ទីតាំងអាជីវកម្ម ដែលមានសាធារណៈជនទូទៅចេញចូលជាញឹកញាប់ នោះលោកអ្នកនឹងចាំបាច់ត្រូវមានការធានារ៉ាប់រងនេះ។
ក្រុមហ៊ុនធានារ៉ាប់រងនឹងធ្វើសំណងជូនអ្នកត្រូវបានធានារ៉ាប់រងនូវ៖
(១) ចំនួនទឹកប្រាក់ដែលអ្នកត្រូវបានធានារ៉ាប់រងនឹងត្រូវទទួលខុសត្រូវស្របច្បាប់ ចំពោះការធ្វើសំណងដែលបណ្តាលឱ្យ៖
ក. របួសលើរាងកាយ ឬបាត់បង់ជីវិតដល់ភាគីតតិយជន
ខ. ការបាត់បង់ ឬការខូចខាតទ្រព្យសម្បត្តិរបស់ភាគីតតិយជន
ដែលកើតឡើងក្នុងដែនកំណត់ ក្នុងអំឡុងពេលនៃការធានារ៉ាប់រងដែលជាលទ្ធផលបណ្តាលមកពីគ្រោះថ្នាក់ចៃដន្យ និងដែលកើតឡើង ឬបង្កឡើងដោយជាប់ពាក់ព័ន្ធនឹងអាជីវកម្មរបស់អ្នកត្រូវបានធានារ៉ាប់រងដូចមានចែងនៅក្នុងតារាងសង្ខេបនៃបណ្ណសន្យារ៉ាប់រង។
(២) រាល់ថ្លៃ និងចំណាយផ្សេងៗលើការជម្រះក្តី
ក. ដែលបានទាមទារមកវិញដោយអ្នកទាមទារសំណងណាមួយ ពីអ្នកត្រូវបានធានារ៉ាប់រង
ខ. ដែលបានកើតឡើងដោយមានការយល់ព្រមជាលាយលក្ខណ៍អក្សរពីក្រុមហ៊ុនធានារ៉ាប់រង
ដែលពាក់ព័ន្ធនឹងការទាមទារសំណងពីអ្នកត្រូវបានធានារ៉ាប់រងចំពោះការទូទាត់សំណងដែលបានបញ្ជាក់នៅក្នុងបណ្ណសន្យារ៉ាប់រងនេះ។