
ការធានារ៉ាប់រងលើអាងស្តុក
- /
- ផលិតផល
- /
- ការធានារ៉ាប់រងលើអាងស្តុក
លក្ខណៈពិសេសនៃផលិតផល
ការធានារ៉ាប់រងលើអាងស្តុក
បណ្ណសន្យារ៉ាប់រងនេះផ្តល់ការទូទាត់សំណងដល់ការខូចខាត ឬបាត់បង់ចំពោះអាងស្តុករបស់លោកអ្នកដូចជា អាងស្តុកប្រេងដូង ប្រេងឥន្ធនៈ ឧស្ម័ន ដែលបង្កឡើងដោយគ្រោះថ្នាក់ចៃដន្យ ដូចជា ការខូចខាតដោយការបុកប៉ះទង្គិច ការផ្ទុះ ការប្រេះបែក ការបែកបាក់ និងការដួលរលំ។ បណ្ណសន្យារ៉ាប់រងនេះក៏ផ្តល់ការធានាផងដែរចំពោះការបាត់បង់សារធាតុស្តុកទុកនៅក្នុងអាង។
បណ្ណសន្យារ៉ាប់រងនេះផ្តល់ការធានាសម្រាប់ពីរផ្នែក៖
ក) ការបាត់បង់ឬខូចខាតដល់អាងស្តុក ដែលបណ្តាលមកពីមូលហេតុគ្រោះថ្នាក់ចៃដន្យណាមួយដែលមិនស្ថិតនៅក្នុងករណីមិនធានាក្រោមបណ្ណសន្យារ៉ាប់រងនេះ
ខ) ការបាត់បង់សារធាតុស្តុកទុកនៅក្នុងអាងណាមួយ បណ្តាលមកពីការខូចខាតចំពោះអាងស្តុក ដែលសំណងត្រូវបានផ្តល់ជូន
