PROSUR INSURANCE PLC

ធានារ៉ាប់រងលើចោរកម្ម

  1. /
  2. ផលិតផល
  3. /
  4. ធានារ៉ាប់រងលើចោរកម្ម

លក្ខណៈពិសេសនៃផលិតផល

ធានារ៉ាប់រងរូបិយបណ្ណ

គឺការផ្តល់ជូនសំណង ប្រសិនបើទ្រព្យសម្បត្តិរបស់លោកអ្នកទទួលរកការខូចខាត ឬបាត់បង់ដោយសារអំពើចោរកម្មតាមរយៈការលបចូល-ចេញ នៅក្នុងបរិវេណអគារដោយប្រើកម្លាំង និងដោយហិង្សា ឬមានចេតនាប្រព្រឹត្តដោយបុគ្គលណាម្នាក់ ឬបុគ្គលទាំងឡាយណា(ក្រៅពីនយោជិតរបស់អ្នកត្រូវបានធានារ៉ាប់រង)។

បណ្ណសន្យារ៉ាប់រងផ្តល់ការធានារ៉ាប់រងលើ៖

ក)  ការបាត់បង់នៃផ្នែកណាមួយនៃទ្រព្យសម្បត្តិរបស់លោកអ្នក នៅក្នុងបរិវេណធានារ៉ាប់រង៖

i.បណ្តាលមកពីចោរកម្មដោយប្រើកម្លាំង និងអំពើហិង្សា ចូលទៅក្នុង ឬចេញមកពីបរិវេណធានារ៉ាប់រង ប្រព្រឹត្តដោយបុគ្គលណាម្នាក់ (ក្រៅពីនិយោជិតរបស់អ្នកត្រូវបានធានារ៉ាប់រង)។

ii.បង្កឡើងដោយអំពើប្លន់ប្រដាប់អាវុធ ឬអំពើប្លន់ដោយហិង្សា

ខ)  ការខូចខាតទ្រព្យសម្បត្តិត្រូវបានធានា ឬនៅក្នុងបរិវេណធានារ៉ាប់រងរបស់លោកអ្នក ដែលបណ្តាលមកពីចោរកម្ម ឬការប៉ុនប៉ងណាមួយ រហូតដល់ ៥% នៃចំនួនទឹកប្រាក់ធានាសរុប ឬ១,០០០ ដុល្លារអាមេរិក ឬុមួយណាទាបជាង។