PROSUR INSURANCE PLC

ធានារ៉ាប់រងសុខភាព

  1. /
  2. ផលិតផល
  3. /
  4. ធានារ៉ាប់រងសុខភាព

លក្ខណៈពិសេសនៃផលិតផល

ធានារ៉ាប់រងសុខភាព

បុគ្គលិក ឬប្រជាជនទូទៅបានចំណាយពេលជាច្រើន នៃជីវិតប្រចាំថ្ងៃរបស់ពួកគេក្នុងការធ្វើការ ឬប្រកបរបរចិញ្ចឹមជីវិត។ ជាផ្នែកមួយនៃការបង្ហាញពីការយកចិត្តទុករបស់ប្រូសួរ សម្រាប់សុខភាពរបស់អ្នក សូមឲ្យយើងជួយផ្តល់ឱ្យអ្នកនូវសេវាធានារ៉ាប់រងសុខភាព។
សេវាធានារ៉ាប់រងសុខភាព បានផ្តល់អត្ថប្រយោជន៍ ជាច្រើនសម្រាប់អតិថិជនដូចជា ករណីព្យាបាលគ្រោះថ្នាក់ផ្នែកវេជ្ជសាស្ត្រ និងករណីព្យាបាលជំងឺដោយសម្រាកក្នុងមន្ទីរពេទ្យ។

– នៅក្នុងប្រទេសកម្ពុជា

– នៅក្នុងប្រទេសកម្ពុជា និងប្រទេសជិតខាងដូចជា ថៃ វៀតណាម ឡាវ

– ទូទាំងពិភពលោក (អាស្រ័យលើតម្រូវការរបស់អ្នកដែលចង់បានការធានាពីប្រូសួរ)

ប្រូសួរ បានរៀបចំជាកញ្ចប់ជាច្រើនដែលអតិថិជនអាចជ្រើសរើសបានទៅតាមតម្រូវរបស់ខ្លួន៖
1. ការផ្គត់ផ្គង់សេវាកម្មមន្ទីរពេទ្យ
2. សេវាកម្មមុនចូលមន្ទីរពេទ្យ
3. សេវាកម្មក្រោយចេញពីមន្ទីរពេទ្យ
4. ថ្លៃព្យាបាលនៅមន្ទីរពេទ្យទូទៅ (មិនរួមបញ្ចូលការវះកាត់)
5. ថ្លៃសេវាវះកាត់
6. ការវះកាត់ដោយប្រើប្រាស់ថ្នាំ
7. អត្ថប្រយោជន៍នៃការសម្រាលកូន
8. ការណាត់ជួបគ្រូពេទ្យ
9. ប្រាក់ឧបត្ថម្ភជាសាច់ប្រាក់ប្រចាំថ្ងៃ
10. ការចំណាយផ្នែកវេជ្ជសាស្រ្ត (គ្រោះថ្នាក់ក្នុងរយៈពេល ២៤ ម៉ោងដំបូង)
11. ការព្យាបាលធ្មេញ (បង្កដោយគ្រោះថ្នាក់)
12. ការព្យាបាលក្រៅមន្ទីរពេទ្យ
13. ថ្លៃសេវារថយន្តសង្គ្រោះបន្ទាន់
14. ថ្លៃបន្ទប់ និងគ្រែ

ប្រូសួរមានបណ្តាមន្ទីរពេទ្យ និងគ្លីនិកជាដៃគូជាង ៥០ នៅក្នុងប្រទេសកម្ពុជាសម្រាប់បំពេញតម្រូវការរបស់អតិថិជនក្នុងករណីមានបញ្ហាសុខភាព។