PROSUR INSURANCE PLC

ធានារ៉ាប់រងភាពមិនស្មោះត្រង់របស់និយោជិត

  1. /
  2. ផលិតផល
  3. /
  4. ធានារ៉ាប់រងលើការដឹកជញ្ជូនទំនិញ

លក្ខណៈពិសេសនៃផលិតផល

ធានារ៉ាប់រងភាពមិនស្មោះត្រង់របស់និយោជិត

គឺជាការផ្តល់សំណងជូនលោកអ្នក ចំពោះការបាត់បង់ ឬខូចខាតទៅលើទំនិញរបស់លោកអ្នកដែលកើតចេញពីគ្រោះថ្នាក់អំឡុងពេលដឹកជញ្ជូនទំនិញពីកន្លែងមួយ ទៅកន្លែងមួយទៀត តាមរយៈ ផ្លូវទឹក ផ្លូវអាកាស ផ្លូវដែក និងដឹកជញ្ជូនតាមផ្លូវគោក។

ធានារ៉ាប់រងចំពោះការបាត់បង់ ឬខូចខាតទៅលើទំនិញបណ្តាលមកពីហេតុការណ៍ដូចខាងក្រោម៖

ក) អគ្គិភ័យ ឬ ការផ្ទុះនានា

ខ) នាវា ឬ យន្តហោះ ដែលបានជាប់គាំង កើល លិច ឬផ្អៀង

គ) ការក្រឡាប់ ឬ ការធ្លាក់ផ្លូវនៃការដឹកជញ្ជូនតាមផ្លូវគោក

ឃ) ការបុកប៉ះទង្គិចនៃនាវា យន្តហោះ និងការដឹកជញ្ជូនតាមផ្លូវគោកនានា 

ង) ការផ្ទេរទំនិញនៅកំពង់ផែ

ច) ការរញ្ជួយដី បន្ទុះភ្នំភ្លើង និង រន្ទះបាញ់

ឆ) ការលះបង់ជាមធ្យមទូទៅ (General average sacrifice)

ជ) ការទម្លាក់ផ្នែកខ្លះនៃទំនិញ ក្នុងនាវាចូលក្នុងទឹកសមុទ្រដើម្បីរក្សាសុវត្ថិភាព និងអាចឱ្យនាវាបើកបរដល់គោលដៅ

ឈ) ការលេចទឹកសមុទ្រ ទឹកទន្លេ ទឹកបឹង ចូលក្នុងនាវា កុងតេណ័រ ឬកន្លែងស្តុកឥវ៉ាន់ជាដើម

ញ) ការខូចខាតទាំងស្រុងនូវកញ្ចប់ទំនិញ ដោយសារការលិច ឬធ្លាក់ក្នុងទឹក ក្នុងខណៈពេលដែលលើកឡើង ឬដាក់ចុះពីនាវា