ធានារ៉ាប់រងរូបិយបណ្ណ
- /
- ផលិតផល
- /
- ធានារ៉ាប់រងរូបិយបណ្ណ
លក្ខណៈពិសេសនៃផលិតផល
ធានារ៉ាប់រងរូបិយបណ្ណ
បណ្ណសន្យារ៉ាប់រងនេះនឹងផ្តល់សំណងដល់លោកអ្នក ក្នុងករណីមានការលួច ឬប្លន់ប្រាក់ ពីបរិវេណធានារ៉ាប់រងរបស់លោកអ្នក ឬនៅពេលប្រាក់ត្រូវបានដឹកជញ្ជូនទៅ ឬមកពីធនាគារ ឬប្រាក់ស្ថិតក្រោមការរក្សាទុកដោយបុគ្គលិករបស់អ្នកត្រូវបានធានារ៉ាប់រង ដែលបានទទួលអំឡុងពេលប្រមូលនៅទីតាំងរបស់អតិថិជន។
(i) ការដឹងជញ្ជូន និងការរក្សាទុក៖
– ការបាត់បង់រូបិយវត្ថុដែលរក្សាទុកនៅក្នុងបរិវេណរបស់អ្នកត្រូវបានធានារ៉ាប់រង ឬបាត់នៅពេលដឹកជញ្ជូនដោយបុគ្គលិកដែលបានអនុញ្ញាតដោយអ្នកត្រូវបានធានារ៉ាប់រងពីបរិវេណធានារ៉ាប់រងទៅធនាគារ និង ត្រលប់មកវិញ
– ការបាត់បង់រូបិយបណ្ណស្ថិតក្រោមការរក្សាទុកដោយបុគ្គលិករបស់អ្នកត្រូវបានធានារ៉ាប់រង ដែលបានទទួលអំឡុងពេលប្រមូលនៅទីតាំងរបស់អតិថិជន។
(ii) ការធានាបន្ថែម៖
– ការខូចខាតចំពោះទូដែកសុវត្ថិភាព/បន្ទប់សុវត្ថិភាព – តម្លៃនៃការជួសជុល និងការជំនួសនៃ ទូដែកសុវត្ថិភាព/បន្ទប់សុវត្ថិភាព បណ្តាលមកពីការលួច ឬប៉ុនប៉ងលួច
– ការធានារ៉ាប់រងគ្រោះថ្នាក់ដល់បុគ្គលិករបស់អ្នកត្រូវបានធានារ៉ាប់រងដែលពាក់ព័ន្ធក្នុងការដឹកជញ្ជូនរូបិយវត្ថុ ចំពោះការស្លាប់ ឬពិការអចិន្រ្តៃយ៍ ដែលបណ្តាលមកពីការប្លន់ប្រដាប់អាវុធ ដែលមានទឹកប្រាក់សំណងចំនួន ១០,០០០ដុល្លារក្នុងម្នាក់